![]() |
ថ្លែងមតិក្នុងពិធីបើកសិក្ខាសាលានេះ ទីប្រឹក្សាទទួលបន្ទុកពាណិជ្ជកម្មវៀតណាម ប្រចាំម៉ាឡេស៊ី លោក Pham Quoc Anh បានសង្កត់ធ្ងន់លើ កិច្ចខិតខំប្រឹងប្រែង ក្នុងការកែលម្អនូវបរិយាកាសវិនិយោគរបស់វៀតណាម តាមរយៈនោះ បានទាក់ ទាញវិនិយោគិនជាច្រើននៅលើពិភពលោក ក្នុងនោះមានប្រទេសម៉ាឡេស៊ី។ អ្នកជំនាញខាងប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន Savills លោក John Campell បាន វាយតម្លៃថាវៀតណាមមានប្រៀបខ្លាំងជាច្រើនគួរឲ្យកត់សម្គាល់ដើម្បីវិនិយោគិនបរទេសយកចិត្តទុកដាក់ មានជាអាទិ៍ ថ្លៃឈ្នួលនិយោជិកទាប តម្លៃដីធ្លីទាប និង ចំណាយប្រាក់លើការដឹកជញ្ជូនផ្លូវសមុទ្រមានភាពប្រកួតប្រជែងខ្ពស់ជាដើម។
ក្នុងសិក្ខាសាលានេះ តំណាង VSIP និងក្រុមហ៊ុន KPMG របស់ម៉ាឡេស៊ី នៅ ឧទ្ទេសនាមអំពីចំណុចគួរឲ្យទាក់ទាញផ្សេងៗទៀតនៃបរិយាកាសវិនិយោគវៀតណាមទៀតផង៕

