តង់សម្រាប់ប្រជាជនដែលបាត់បង់លំនៅដ្ឋានដោយការរញ្ជួយដីនៅក្រុងអាឡិបប៉ូ ប្រទេសស៊ីរី កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ (រូបថត៖ THX/TTXVN)

គិតត្រឹមថ្ងៃទី ៥ ខែមីនា មានមនុស្សចំនួនជាង ៥៣.០០០នាក់ដែលសង្ស័យថាមានជំងឺអាសន្នរោគ ក្នុនោះមានអ្នកស្លាប់ចំនួន ២៣ នាក់នៅភាគពាយព្យនៃប្រទេសស៊ីរី។ យោងតាមអង្គការសហប្រជាជាតិ កុមារចំនួន ៣,៧លាននាក់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនៅទូទាំងប្រទេសស៊ីរី មានហានិភ័យឆ្លងជំងឺ និងកង្វះសេវាមូលដ្ឋាន។ លោក Haq បានឲ្យដឹងថា ដៃគូរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី ៧ ខែមីនា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺអាសន្នរោគនៅតំបន់ដែលរងគ្រោះរញ្ជួយដីនៅភាគពាយព្យប្រទេសស៊ីរី ហើយគ្រោងនឹងចាក់វ៉ាក់សាំងចំនួន ១,៧ លានដូស នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។ បច្ចុប្បន្ន មនុស្សជាង ២០០.០០០ នាក់ទទួលបានទឹកស្អាត និងឧបករណ៍អនាម័យនៅតាមមជ្ឈមណ្ឌលទទួលជនរងគ្រោះ។ មូលនិធិជំនួយដែលស៊ីរីទទួលបាន ឈានដល់២១៨ លានដុល្លារ ស្មើនឹង ៥៥% នៃបរិមាណសរុបដែលត្រូវការគឺជិត ៤០០លានដុល្លារ ដើម្បីជំនះផលវិងបាកនៃគ្រោះរញ្ជួយដី៕