ទិដ្ឋភាពនៃសម័យប្រជុំរបស់ UNESCO។ (រូបថត៖ VNA) |
គ្រូពេទ្យដ៏ល្បីល្បាញ Hai Thuong Lan Ong - Le Huu Trac (១៧២៤-១៧៩១) បាន ប្រសូត្រនៅស្រុក Yen My ខេត្ត Hung Yen ប្រទេសវៀតណាម ជាគ្រូពេទ្យ ដ៏ល្បីឈ្មោះម្នាក់ ព្រមទាំងជាកវី និងជាអ្នកនិពន្ធដ៏ឆ្នើម ដោយមានគំនិតជឿន លឿន ស្មារតីមនុស្សធម៌ជ្រាលជ្រៅ ជាពិសេសមនោគមវិជ្ជាមនុស្សសាស្ត្រ "ការរស់ នៅដើម្បីមនុស្សគ្រប់គ្នា" និងស្មារតីនៃ "ការរៀនសូត្រពេញមួយជីវិត" ដែលជាគុណ តម្លៃដែលអង្គការយូណេស្កូកំពុងជំរុញ។ លោកគឺជាអ្នកនិពន្ធនៃកម្រងសៀវភៅដែល ត្រូវបានគេចាត់ទុកថាជា "សព្វវចនាធិប្បាយ” ផ្នែកជំនាញវេជ្ជសាស្ត្រ ដ៏មហិមារបំផុត របស់វៀតណាមក្នុងសម័យមុន ហើយនៅតែមានតម្លៃដដែលរហូតដល់សព្វថ្ងៃនេះ៕

