![]() |
យោងតាមអ្នកនាំពាក្យរូបនេះបានអោយដឹងថា សាលក្រមរបស់តុលាការ កំពូលសហ រដ្ឋអាមេរិកដោយដាក់កំហិតលើការដាក់ពាក្យសុំសិទ្ធិជ្រកកោននៅតាមព្រំដែន ម៉ិក ស៊ិកនោះ អាចធ្វើឱ្យប៉ះពាល់ដល់អ្នកដែលត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ ពីអំពើហឹង្សានិងការធ្វើទុក្ខបុកម្នេញ ដែលមានសិទ្ធិការពារ។ លោក Andrej Mahecic បានលើកឡើងថា ពេលវេលានេះមិនទាន់សមស្របដើម្បីកំណត់ថា តើសាលក្រមរបស់តុលាការអាមេរិកនិងគោលនយោបាយរបស់រដ្ឋបាលលោក Donald Trump រំលោភលើអនុសញ្ញាស្តីពី ជនភៀសខ្លួនឆ្នាំ ១៩៥១ ដែលសហរដ្ឋ អាមេរិកបានផ្តល់សច្ចាប័ន ដែរឬទេ។
យោងតាមអ្នកនាំពាក្យអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) លោក Joel Millman ថា បច្ចុប្បន្ននេះ មានជនចំណាកស្រុកនិងអ្នកសុំសិទ្ធិជ្រកកោនជាង ៣៦.៥០០ នាក់ បានប្រមូលផ្តុំគ្នានៅព្រំដែនអាមេរិក - ម៉ិកស៊ិក។ យ៉ាងណាមិញ មិនច្បាស់ទេ ថា តើពួកគេមានគ្នាប៉ុន្មាននាក់ បានដាក់ពាក្យសុំសុំសិទ្ធិជ្រកកោនចូលអាមេរិក ជាផ្លូវការនៅឡើយ៕

