UNICEF អំពាវនាវឲ្យសហគមន៍អន្តរជាតិនិងតំបន់នានាផ្តល់ជំនួយឧបត្ថម្ភដល់ កុមារជនភៀសខ្លួនជាង ១៣ លាននាក់នៅទ្វីបអាហ្វ្រិក

មុនកិច្ចប្រជុំកំពូលសហភាពអាហ្រ្វិក (AU) ដែលប្រព្រឹត្តទៅនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី ក្នុងរយៈពេល ២ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ ថ្ងៃទី ១១ ខែកុម្ភៈ) មូលនិធិ UNICEF បានអំពាវនាវដល់បណ្តាថ្នាក់ដឹកនាំអាហ្វ្រិកឱ្យរួម សហការ ដើម្បីកំណត់រាល់មូលហេតុសំខាន់ៗ ដែលនាំទៅដល់ស្ថានភាពធ្វើចំណាកស្រុកខុសច្បាប់ ព្រមទាំងឆ្លើយតបនឹងគោលបំណងប្រាថ្នារបស់កុមារ ដែលធ្វើចំណាកស្រុកនៅលើទូទាំងទ្វីបផងដែរ៕