![]() |
នាថ្ងៃទី ៤ ខែវិច្ឆិកា នាយិការមូលនិធិកុមារ នៃ អង្គការសហប្រជាជាតិ (UNICEF) លោកស្រី Henrietta Fore បានអំពាវនាវដល់បណ្ដាប្រទេសអនុញាត្តិឲ្យកុមាររាប់ពាន់នាក់ ដែលជាប់នៅតំបន់ឦសាន នៃប្រទេសស៊ីរីអាចធ្វើមាតុភមិនិវត្តន៍យ៉ាងឆាប់រហ័ស ក្នុងបរិបទ ដែលទួរគីបានធ្វើការវាយប្រហារលើកម្លាំងជនឃឺដ នៅតំបន់នេះ កាលពីខែតុលា ឆ្នាំ ២០១៩។ អង្គការ UNICEFបាន ប៉ាន់ស្មានថាមានកុមារប្រមាណ ២៨.០០០ នាក់មកពីជាង ៦០ ប្រទេសដែលក្នុងនោះមានកុមារជនជាតិ អ៊ីរ៉ាក់ប្រមាណ ២ ម៉ឺននាក់ គឺកំពុងជាប់នៅក្នុងជំរុំជនភៀសខ្លួននៅភាគ ឦសាន នៃប្រទេសស៊ីរី។ UNICEF មានការព្រួយបារម្ភអំពីអាយុជីវិត និងជីវភាពរស់នៅរបស់កុមារបរទេស ក៏ដូចជាកុមារស៊ីរីរាប់ពាន់នាក់ដែលកំពុងជំនះពុះពារលើការលំបាកដើម្បីរស់រានមានជីវិតនៅតាមបណ្ដា ជំរុំជនភៀសខ្លួននិងពន្ធនាគារនៅក្នុងតំបន់សង្គ្រាមដែលពោរពេញទៅដោយគ្រោះថ្នាក់៕

