ទិដ្ឋភាពនៃឧបទ្ទវហេតុនាវានៅឈូងសមុទ្រអូម៉ង់

ឆ្លើយបទសម្ភាសនៅក្នុងកម្មវិធី Face the Nation របស់បុស្តិ៍ CBS លោក Mike Pompeo បានឲ្យដឹងថា អាមេរិកកំពុងពិចារណាលើជម្រើសទាំងអស់។ លោក បានរាយការណ៍ទៅកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump ហើយ នឹងបន្តធ្វើបច្ចុប្បន្នភាពស្ថានភាពជូនដល់លោកប្រធានាធិបតី។ លោក Mike Pompeo ក៏បានប្រកាសថាអាមេរិកអាចធ្វើសកម្មភាពជាបន្តបន្ទាប់ សំដៅស្តារឡើងវិញនូវការគំរាមកំហែងរបស់ខ្លួន ក្នុងនោះរួមមានការឆ្លើយតបដោយប្រើកម្លាំងផ្នែកយោធាទៀតផង៕