ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh ថ្លែងនៅក្នុងពិធី (រូបថត៖ vov.vn)

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានស្នើឲ្យខេត្ត Thua Thien Hue ផ្តោតលើការជម្រុញសក្តានុភាពដែលមានស្រាប់ ដើម្បីធ្វើឱ្យទីក្រុង Hue ក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ អប់រំ និងសុខភាពផងដែរ។ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh ក៏បានមានប្រសាសន៍ថាខេត្ត Thua Thien Hue មានលក្ខណៈអំណោយផលជាច្រើនដើម្បីអភិវឌ្ឍន៍ក៏ប៉ុន្តែគប្បីមានភាពសកម្មដ៏សកម្មនិងច្នៃប្រឌិតថែមទៀតដើម្បីទាក់ទាញវិនិយោគិនធំៗ ព្រមទាំងអភិវឌ្ឍន៍ត្រូវតែរក្សាសុខុមាលភាពនិងបរិស្ថានផងដែរ៕