ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh (រូបថតៈ VOV)

កិច្ចប្រជុំនេះដោយអាល្លឺម៉ង់ ប្រធានក្រុមប្រឹក្សាសន្តិសុខខែកក្កដា ឆ្នាំ ២០២០ និងក្រុមប្រទេសមានទស្សនៈរួម (LMG) រៀបចំឡើង។ ថ្លែងនៅក្នុងកិច្ចពិភាក្សានេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថាៈ នៅក្នុងបរិបទដែលវៀត ណាម ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលរងផលប៉ះពាល់យ៉ាងខ្លាំង ពីការប្រែប្រួលអាកាសធាតុ ជាពិសេសការកើនឡើងនៃកម្ពស់ទឹកសមុទ្រនិងការជ្រាបចូល នៃទឹកប្រៃតាមតំបន់ដីសណ្ដទន្លេ Cuu Long ទំនងជាវិធានការណ៍សម្រាប់ទប់ទល់ប្រកបដោយប្រសិទ្ធភាពនឹងការប្រែប្រួលអាកាសធាតុ គឺមានសារៈ សំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម។ លោកឧបនាយករដ្ឋមន្រ្តីក៏ បានបញ្ជាក់ផងដែរថា វៀតណាមអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការប្រែប្រួលអាកាសធាតុ ទាំងកម្រិតពិភពលោកនិងក្នុងតំបន់ ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តែម្តង។

ទន្ទឹមជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្រ្តីបានស្នើដល់ក្រុមប្រឹក្សាសន្តិសុខបំពេញបន្ថែមការវិភាគអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុក្នុងការវាយតម្លៃស្ថានភាពជម្លោះដើម្បីបង្កើតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយ សម្រាប់ដោះស្រាយជម្លោះនិងវិបត្តិនានា។ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើរឲ្យក្រុមប្រឹក្សាសន្តិសុខ ជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធអង្គការសហប្រជាជាតិទាំងមូលក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដែលក្នុងនោះ ផ្តោតការយកចិត្តទុកដាក់ពិសេស ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ មានអភិវឌ្ឍអន់ខ្សោយ កោះតូចៗ និងគ្មានសមុទ្រ ដែលងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុផងដែរ។

សូមគូសបញ្ជាក់ថា បម្រែបម្រួលអាកាសធាតុគឺជាអាទិភាពមួយដែលវៀតណាមតែងតែជំរុញក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ២០២០-២០២១ ។ យ៉ាងណាមិញ វៀតណាមបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីជំរុញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចេញសារនយោបាយយ៉ាងរឹងមាំនិងឯកភាពគ្នា លើបញ្ហាបម្រែបម្រួលអាកាសធាតុ៕