![]() |
ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព ប្រពៃណីដ៏ជិតស្និទ្ធ ក៏ដូចជាវឌ្ឍនភាពថ្មីក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម ឥណ្ឌា នាពេលថ្មីៗនេះផងដែរ។ ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានស្វាគមន៍រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោកស្រី Sushma Swaraj អញ្ជើញមកវៀតណាមធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១៦គណៈកម្មាធិការ ចម្រុះវៀតណាម ឥណ្ឌា និងចូលរួមការបើកសន្និសីទអន្តរជាតិស្ដីពីសមុទ្រឥណ្ឌា លើកទី៣នាថ្ងៃទី២៧និងថ្ងៃទី២៨ ខែសីហាខាងមុខនេះ។
រដ្ឋលេខាធិការលោក Kumah Singh បានថ្លែងអំណរគុណចំពោះវៀតណាម ដែលក្នុងឋានៈជាប្រទេសម្របសម្រួលទំនាក់ទំនងអាស៊ាន ឥណ្ឌា ដំណាក់កាល ២០១៥ ២០១៨នោះ បានជំរុញកិច្ចសហប្រតិបតិ្តការរវាងភាគីទាំងពីរប្រកបដោយ ប្រសិទ្ធភាពនិងនិងជាក់ស្ដែង។ លោក Kumah Singh បានអះអាងថា ឥណ្ឌា គាំទ្រការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និង អាកាសចរណ៍នៅសមុទ្រខាងកើត ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិផងដែរ៕

