លោក Pham Binh Minh បានស្នើឲ្យភាគីទាំងពីរបង្កើនជំនឿទុកចិត្ត នយោបាយ ជំរុញដំណើរទស្សនកិច្ច ជំនួបប្រាស្រ័យជាន់ខ្ពស់ អនុវត្តឲ្យ បានល្អនូវសកម្មភាពរំលឹកខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយលើកកំពស់ប្រសិទ្ធភាពសហប្រតិបតិ្តការលើគ្រប់ វិស័យ។ លោកក៏បានស្នើឲ្យចិនបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញ វៀតណាម ជាពិសេសគឺកសិផលដើម្បីនាំចូលក្នុងទីផ្សារចិនផងដែរ។

ចំពោះបញ្ហានៅសមុទ្រ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានអះអាងថា វៀតណាមនឹងបន្តសហការជាមួយចិននិងប្រទេសផ្សេងៗទៀត ដើម្បីស្វែងរកវិធានការរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត ជួយ សម្រួលដល់កិច្ចចរចាអំពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) អាច សម្រេចបាននូវលទ្ធផលពិតៗនិងស្របទៅតាមច្បាប់អន្តរជាតិ។

ចំណែកឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានឲ្យដឹង ថា ចិនត្រៀមខ្លួនជាស្រេចបង្កើនការនាំចូលផលិតផលរបស់វៀតណាម ព្រមទាំងសហការយ៉ាងសកម្មដើម្បីដោះស្រាយបញ្ហានៅសេសសល់ក្នុងគម្រោងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ដោយមានគោលបំណងថា ភាគីទាំងពីរនឹងបន្តសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យផងដែរ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (ខាងឆ្វេង) នៅក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសឡាវលោក Saleumsay Kommasith។

នៅក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសឡាវលោក Saleumsay Kommasith រដ្ឋមន្រ្តីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសកម្មភាព កិច្ចការបរទេសសំខាន់ៗនាពេលថ្មីៗនេះរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ បានឯកភាពន្តសហការយ៉ាងស្អិតរមួតនៅវេទិកាតំបន់និងអន្តរជាតិនានា ជា ពិសេសគឺក្នុងឆ្នាំ២០២០ដែលវៀតណាមចូលកាន់តំណែងជាប្រធានអាស៊ាននិងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈដែលឡាវជាប្រទេសម្ចាស់ផ្ទះនៃយន្តការអនុតំបន់មេគង្គជាច្រើន និង ជាប្រទេសសម្របសម្រួលទំនាក់ទំនងរវាងអាស៊ាននិងសហរដ្ឋអាមេរិក៕