ឧបនាយករដ្ឋមន្រ្តី Truong Hoa Binh ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Long An

នៅក្នុងជំនួបនេះ លោក Truong Hoa Binh បាន អះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាល ប្តេជ្ញាយ៉ាងខ្លាំងលើការងារប្រឆាំងអំពើពុករលួយ។ នាពេលខាងមុខ បក្សនិងរដ្ឋនិងរឹតបន្តឹងការងារជ្រើសរើសនិងតែងតាំង កម្មាភិបាល ធានាចរិយាសម្បត្តិនិងសមិត្ថភាព។ លោកឧប នាយករដ្ឋមន្ត្រីក៏បានស្នើ ឲ្យតំបន់ បន្តអនុវត្តល្អ ការងាររៀបចំផែនការ និងអនុវត្តត្រឹមត្រូវតាមការសន្យាជាមួយសហគ្រាស។

បន្ទាប់ពីកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត លោក Truong Hoa Binh បាន អញ្ជើញទៅសាកសួរសុខទុកនិងជូនអំណោយចំពោះវីរៈអ្នកម្តាយវៀតណាម Nguyen Thi Nuong នៅទីរួមស្រុក Tam Vu ស្រុក Tam Vu ផងដែរ៕