ទទួលស្វាគមន៍គណៈប្រតិភូអាមេរិកដែលអញ្ជើញមកចូលរួមសន្និសីទ កំពូលធុរកិច្ចវៀតណាម អាមេរិកឆ្នាំ២០១៨លើកនេះ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានចាត់ទុកថា សន្និសីទនេះជាវេទិកាសំខាន់ដើម្បីពិភាក្សាលើ វិធានការនានាសំដៅលើកស្ទួយប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងវៀត ណាមជាមួយវិនិយោគិននិងសហគ្រាសអាមេរិកក្នុងបរិបទនៃបដិវត្តន៍ឧស្សាហ កម្មលើកទី៤។ លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា វៀតណាមចាត់ទុក អាមេរិកជាដៃគូសំខាន់ជួរមុខ ហើយមានគោលបំណងចង់ជំរុញទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាមេរិក ដោយឈរ លើមូល ដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី និងរបប នយោបាយរបស់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ រួមចំណែករក្សាសន្តិភាព ស្ថិរភាព សហប្រតិបតិ្តការនិងវឌ្ឍនភាពក្នុងតំបន់និង លើពិភពលោក។

ក្នុងជំនួបនេះដែរ ប្រធានសមាគមន៍សហគ្រាសអាមេរិកប្រចាំក្រុង ហាណូយលោក Michael Kelly បានអះអាងថា សហគ្រាសអាមេរិកនានាកំពុង សហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាព និងមានគោលបំណងចង់បើកទូលាយ ទ្រង់ទ្រាយនៃការវិនិយោគនៅវៀតណាមឲ្យបានយូរអង្វែងថែមទៀត។ ទន្ទឹមនឹង នេះ មានសហគ្រាសផ្សេងៗជាច្រើនទៀតក៏កំពុងស្វែងរកឱកាសវិនិយោគ ធ្វើ អាជីវកម្មនៅវៀតណាមផងដែរ៕