ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh សង្ឃឹមថា នាពេលខាងមុខ ជនរួមជាតិចាមនិងខ្មែរនៅក្រុងហូជីមិញ នឹងបន្តលើកកម្ពស់ស្មារតីរាប់អាន ជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ ជាពិសេស ពង្រឹងនិងពង្រីកនូវប្រពៃណីផងដែរ។ លោកឧបនាយករដ្ឋមន្រ្តីក៏បានស្នើដល់មូលដ្ឋាននិងអង្គការសមាគមនានានៅទីក្រុងហូ ជីមិញ ឲ្យមានការគាំទ្រទាន់ពេលវេលានិងសមស្របទាំងខាងសំភារៈនិងខាងស្មារតី ដើម្បីគ្រួសារណាក៏មានលទ្ធភាពទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីផងដែរ៕