ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអញ្ជើញទៅទស្សនា និងសួរសុខទុក្ខកម្មាភិបាល និងបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅ រដ្ឋធានី Abuja (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាយប់ថ្ងៃទី ២៨ ខែតុលា នៅរដ្ឋធានី Abuja (នីហ្សេរីយ៉ា) គណប្រតិភូរដ្ឋាភិបាលវៀតណាម ដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអញ្ជើញទៅទស្សនា និងសួរសុខទុក្ខកម្មាភិបាល និងបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅ រដ្ឋធានី Abuja ក្នុងឱកាសបំពេញដំណើរទស្សនកិច្ចនៅនីហ្សេរីយ៉ានិង ទ្វីបអាហ្វ្រិក។

ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានមានប្រសាសន៍ថា ទ្វីបអាហ្វ្រិកមានតួនាទីដ៏សំខាន់នៅលើពិភពលោកអំពីវិស័យនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្រ្តីទើបតែបានអនុម័តលើគម្រោង ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគជាមួយបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក ហើយនាពេលថ្មីៗនេះលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជួប ជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសអាហ្វ្រិកនិងមជ្ឈិមបូព៌ា។ ដូច្នេះ វៀតណាមនឹងបន្តពង្រីកទីផ្សារនាំចេញ ពាណិជ្ជកម្ម និងវិនិយោគ ដែលក្នុងនោះទ្វីបអាហ្រ្វិកជាតំបន់សំខាន់ ដែលក្នុងនោះមានវិស័យកសិកម្មនិងទូរគមនាគមន៍។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យស្ថានទូតនិងស្ថាប័នពាណិជ្ជកម្មវៀតណាមស្រាវជ្រាវនិងតភ្ជាប់សហគ្រាសវៀតណាមដើម្បីវិនិយោគនិងរកស៊ី នៅនីហ្សេរីយ៉ានិងប្រទេសជិតខាង ក៏ដូចជាពង្រីកទីផ្សារនាំចេញសម្រាប់ទីផ្សារនាំចេញស្រូវអង្កររបស់ វៀតណាមផងដែរ៕