ឧបនាយករដ្ឋមន្ត្រីវៀតណាម Vuong Dinh Hue ថ្លែងមតិក្នុងកិច្ចប្រជុំ

នៅក្នុងជំនួបនេះ លោក Vuong Dinh Hue បានឲ្យដឹងថា វៀតណាមគប្បីមានយន្តការគ្រប់គ្រងសហគ្រាស FDI ដើម្បីដំឡើងអត្រាដើមទុនម្ចាស់កម្មសិទ្ធិនៅក្នុងរចនាសម្ព័ន្ធទុនវិនិយោគ លើកទឹកចិត្តឱ្យគេបង្កើនដើមទុន ព្រមទាំងកាត់បន្ថយប្រាក់កម្ចី និងជំនៈពុះពារលើស្ថានភាពដើមទុនតិចតួច ក៏ដូចជាយន្តការគ្រប់គ្រងទ្រព្យសម្បត្តិវិនិយោគដែលកើតឡើង បន្ទាប់ពីវិនិយោគ ដើម្បីជំនៈពុះពារស្ថានភាពនៃការប្រែប្រួលតម្លៃ។ ទន្ទឹមនឹងនេះ កសាងប្រព័ន្ធទិន្នន័យព័ត៌មានជាតិដែលចែករំលែកព័ត៌មាន FDI តាំងពីការចុះបញ្ជី វិនិយោគបន្ថែម ប្រាក់ចំណូល ប្រាក់ចំណេញ និងចំណាយនានា ដល់ការកសាងប្រព័ន្ធជំនាញក្នុងអធិការដ្ឋានផ្នែកពន្ធគយដើម្បីដោះស្រាយស្ថានភាពនៃការប្រែប្រួលតម្លៃប្រកបដោយប្រសិទ្ធិភាពថែមទៀត៕