ឧបនាយករដ្ឋមន្រ្តី វៀត ណាមលោក Pham Binh Minh។ |
នៅទីនេះ ឧបនាយករដ្ឋមន្រ្តី វៀត ណាមលោក Pham Binh Minh ប្រធានគណៈកម្មាធិការបានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃវិបត្តិ Covid-19 វៀតណាមបានជំរុញខ្លាំងក្លានូវ “ការទូតអនឡាញ” និង “ការទូត Covid” ហើយនាំមកនូវប្រសិទ្ធភាពខ្ពស់ ដែលរួមចំណែករក្សានិងពង្រីកទំនាក់ទំនង បង្កើនទំនុកចិត្តជាមួយប្រទេសដទៃ រក្សារឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាពសម្រាប់ការអភិវឌ្ឍ។ ការងារផ្សព្វផ្សាយព័ត៌មានជាភាសាបរទេសបានផ្ញើរសារស្ដីពីប្រទេសវៀតណាមជាមួយភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ក៏ដូចជាមានយថាទស្សន៍ជាច្រើនក្នុងការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច។ ទន្ទឹមនេះ ការងារគាំពារពលរដ្ឋក៏ត្រូវបានពង្រីកយ៉ាងខ្លាំងក្លាក្នុងសភាពការណ៍ថ្មីផងដែរ៕

