![]() |
ក្នុងជំនួបទាំងអស់នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យរដ្ឋសភាក្រិកបន្តគាំទ្រការចុះហត្ថលេខានិងអនុម័តនូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប(EU)និងវៀតណាម (EVFTA) ដែលរួមចំណែកបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងវៀតណាមជាមួយសហ ភាពអឺរ៉ុបនិយាយរួមនិងជាមួយក្រិកនិយាយដោយឡែក។
មុននោះ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអញ្ជើញជួបសវនាការជាមួយប្រធា នាធិបតីក្រិក Prokopis Pavlopoulos ឧបនាយករដ្ឋមន្ត្រីសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ Giannis Dragasakis និងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស Nikos Kotzias។ ក្នុងជំនួបនេះ ប្រធានាធិបតីក្រិក បានសង្កត់ធ្ងន់ថា៖ វៀតណាមមានឋានៈអន្តរជាតិនិងតំបន់កាន់តែសំខាន់ ព្រមទាំងអះអាង គាំទ្រការបង្កើនទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម។
![]() |
ក្នុងការជួបជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ក្រិក Giannis Dragasakis ភាគីទាំងពីរបានឯកភាពជម្រុញការផ្លាស់ប្តូរនូវទំនិញជាឧត្តមភាពរបស់ភាគីទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានតម្រូវការ។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតនូវក្របខ័ណ្ឌគតិយុត្តិ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរ ក្នុងនោះមានការពិភាក្សាដើម្បីឈានដល់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជៀសវាងការបង់ពន្ធពីរដងនិងកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវសមុទ្រ។
![]() |
ក្នុងការពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស លោក Nikos Kotzias ភាគីទាំងពីរបានឯកភាព អនុវត្តប្រកបដោយជោគជ័យនូវអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិកាអំពីទេស ចរណ៍វៀតណាម-ក្រិក ដើម្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើវិស័យនេះ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់នូវសារៈសំខាន់របស់សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ ជាពិសេសគឺការដោះស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។
បន្ទាប់ពីជំនួបពិភាក្សា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសក្រិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូតផងដែរ។
មុននោះ នារសៀលថ្ងៃទី១កក្កដា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសំណេះសំណាលជាកម្មាភិបាលនិងមន្ត្រីស្ថានទូតវៀតណាម តំណាងសហគមន៍ជនវៀតណាមប្រចាំនៅក្រិក។
បន្ទាប់ពីសំណើរទស្សនកិច្ចនៅក្រិក ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារីចាប់ពីថ្ងៃទី៣ដល់ថ្ងៃ៧កក្កដា៕



