ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅវេទិកា “អភិវឌ្ឍន៍ការវិនិយោគ និងពាណិជ្ជ កម្មបៃតង - កសាងអរិយធម៌អេកូឡូស៊ីសកលជាមួយគ្នា”។ (រូបថត៖ អ្នកសារព័ត៌មាន VOV ប្រចាំនៅចិន) |
លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយ ប្រទេសនានា បង្កើតគំរូសហប្រតិបត្តិការមួយរវាងប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុង អភិវឌ្ឍន៍សម្រាប់ការផ្លាស់ប្តូរបៃតង។ ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេស ទាំងបីដែលអនុវត្តន៍ភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ជាមួយក្រុម ប្រទេសឧស្សាហកម្មឈានមុខគេ (G7) វៀតណាមប្ដេជ្ញាចិត្តជំរុញយន្តការកៀងគរ ហិរញ្ញវត្ថុបៃតង។ តាមនោះ ដើមទុនពីរដ្ឋាភិបាលដើរតួនាទីនាំមុខ តម្រង់ទិសសម្រាប់ ប្រភពទុនវិនិយោគឯកជន ដើម្បីសម្រេចបាននូវគោលដៅនៃការកាត់បន្ថយការបំភាយ ឧស្ម័ន ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។
បន្ទាប់ពីវេទិកា ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha និងគណៈប្រតិភូវៀតណាម បានទៅទស្សនាតំបន់តាំងពិព័រណ៍របស់សហគ្រាសវៀតណាមជិត ៤០ នៅពិព័រណ៍៕

