ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញចុះត្រួតពិនិត្យដំណើរការអនុវត្តផ្លូវល្បឿនលឿនTrung Luong - Can Tho

យោងតាមនោះ លោក Trinh Dinh Dung បានសង្កត់ធ្ងន់និងស្នើឲ្យមាន ការធានាគុណភាព និង សុវត្ថិភាពជាដាច់ខាតសំរាប់សំណង់នេះក្នុងដំណើរការ សាងសង់ផងដែរ។

ខ្សែផ្លូវល្បឿនលឿន Trung Luong - Can Tho រួមមាន ២ ផ្នែក គឺ ទីក្រុងហូជីមិញ - Trung Luong និង Trung Luong - My Thuan - ទីក្រុង Can Tho។ ក្នុងឱកាសចុះពិនិត្យនៅការដ្ឋានសាងសង់សំណង់នេះ លោក Trinh Dinh Dung ក៏សង្កត់ធ្ងន់ទៀតថារដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីវៀតណាមបានយកចិត្តទុកដាក់ ជាពិសេសចំពោះការសាងសង់ខ្សែរផ្លូវនេះ និងស្នើឱ្យក្រសួងគមនាគមន៍ និង ដឹកជញ្ជូន និង មូលដ្ឋាននានា គួរតែផ្តល់អាទិភាពក្នុងការអនុវត្តសំណង់នេះប្រកបដោយជោគជ័យក្នុងឆ្នាំ ២០២០៕