ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីគោលនយោបាយខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម ក្នុងការអភិវឌ្ឍថាមពលបរមាណូ ដើម្បីគោលដៅសន្តិភាព ធានាសុវត្ថិភាព សន្តិសុខ មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងគោរពតាមសន្ធិសញ្ញាអន្តរជាតិទាំងអស់។ វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទី និងកិច្ចខិតខំប្រឹងប្រែងរបស់ IAEA ក្នុងការលើកកម្ពស់ការប្រើប្រាស់ថាមពលបរមាណូសម្រាប់គោលបំណងសន្តិភាព ក៏ដូចជាគាំទ្រដល់ប្រទេសនានាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ។ ចាប់តាំងពីក្លាយជាសមាជិករបស់ IAEA មក វៀតណាមជានិច្ចកាលចាត់ទុក IAEA ជាដៃគូយុទ្ធសាស្ត្រ និងគួរឱ្យទុកចិត្ត។ សកម្មភាពសហប្រតិបត្តិការត្រូវបានអនុវត្តកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង។
រីឯខ្លួនវិញ លោក Mikhail Chudakov អនុប្រធាន IAEA បានបញ្ជាក់ថា IAEA ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រវៀតណាមតាមរយៈកម្មវិធីបណ្តុះបណ្តាល ឧបករណ៍បច្ចេកទេស និងការប្រឹក្សាជំនាញ ក៏ដូចជាការតភ្ជាប់ទំនាក់ទំនងជាមួយដៃគូ និងអ្នកផ្គត់ផ្គង់អន្តរជាតិដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីថាមពលនុយក្លេអ៊ែរ។
ថ្នាក់ដឹកនាំ IAEA បានសន្យាថា នឹងបន្តអមដំណើរ និងគាំទ្រវៀតណាមក្នុងការសុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធ ឆ្ពោះទៅរកការអនុវត្តកម្មវិធីថាមពលនុយក្លេអ៊ែរប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងអនុលោមតាមស្តង់ដារអន្តរជាតិ៕
