ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ថ្លែងមតិក្នុងពិធីជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ca Mau (រូបថតៈ Tran Hieu)

អញ្ជើញថ្លែងមតិនៅទីនេះ លោក Truong Hoa Binh បានស្នើឲ្យខេត្ត Ca Mau គប្បីជម្រុញកិច្ចការពិនិត្យ កែប្រែ និងបំពេញបន្ថែមនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចដោយភ្ជាប់ជាមួយវិស័យសន្តិសុខ ការពារជាតិផងដែរ។ ម្យ៉ាងវិញទៀត គប្បី ម្ចាស់ការក្នុងការបង្ការ ប្រឆាំងគ្រោះធម្មជាតិ ទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ និងរៀបចំឡើងវិញ រចនាសម្ព័ន្ធកសិកម្មដោយតភ្ជាប់ជាមួយការកសាងជនបទថ្មី៖

“ខេត្តគប្បីរៀបចំឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ផ្លាស់ប្តូររូបសណ្ឋានកំណើន និងខិតខំប្រឹងប្រែងសម្រាចហួសកម្រិតនូវគោលដៅភារកិច្ចដែលបានដាក់ចេញ សម្រាប់ឆ្នាំ ២០១៨ ដើម្បីបង្កើតគ្រឹះស្ថានរឹងមាំសម្រាប់បណ្តាឆ្នាំបន្តបន្ទាប់។ មិនត្រឹម តែប៉ុណ្ណោះ ខេត្តត្រូវធ្វើអាជីវកម្មរាល់សក្កានុភាព ប្រៀបខ្លាំងរបស់ខ្លួន និងមានដំណោះ ស្រាយលេចធ្លោថែមទៀត ដើម្បីនាំខេត្ត Ca Mau ក្លាយទៅជាខេត្តមានការអភិវឌ្ឍឆាប់ រហ័សប្រកបដោយនិរន្តរភាពក្នុងតំបន់”៕