អញ្ជើញថ្លែងនៅទីនេះ លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖មហាសន្និបាតតំណាងសារការីទូទាំងប្រទេសគឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលបានកត់សម្គាល់ការអភិវឌ្ឍថ្មីអំពីការចាត់តាំង និងសកម្មភាពរបស់សារការីវៀតណាមក្នុងដំណើការបង្កើត និងអភិវឌ្ឍន៍។ លោកឧបនាយករដ្ឋមន្រ្តី បានស្នើឲ្យសារការីចាំចាច់ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ ស្មោះត្រង់ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ហាត់ពត់លត់ដំខ្លួនលើវិស័យនយោបាយ បទពិសោធន៍ សីលធម៌វិជ្ជាជីវៈ និងគោរពច្បាប់របស់សារការីផងដែរ។
លោក ឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យថ្នាក់ដឹកនាំនៃសម្ព័នសមាគមសារការីវៀតណាមពង្រីកសាមគ្គីភាព ឯកភាពគ្នា និងរួមដៃគ្នាកសាងសម្ព័នសមាគមឲ្យក្លាយទៅជាអង្គការសង្គម វិជ្ជាជីវៈគួរឲ្យជឿទុកចិត្ត និងកាន់តែខ្លាំងមាំមួន រួមចំណែកយ៉ាងសកម្មថែមទៀតក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ៕
