![]() |
ក្នុងជំនួបនេះ លោក Truong Hoa Binh បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជនជាតិវៀតណាម និងក្រសួងធម្មការនិងសាសនាកម្ពុជានាពេលកន្លងទៅ ជាពិសេសគឺសកម្មភាពផ្លាស់ប្តូរការងារជំនាញខាងសាសនាសម្រាប់សិក្ខាកាមដែលកំពុងបំពេញការងារសាសនានៅក្រសួងធម្មការនិងសាសនាកម្ពុជា។ រីឯ លោក ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសន បានមានប្រសាសន៍ថា កម្មវិធីធ្វើការងាររបស់គណៈប្រតិភូកម្ពុជានៅវៀតណាមលើកនេះ គឺជាមូលដ្ឋានដ៏សំខាន់មួយដើម្បីជំរុញទំនាក់ទំនងក្នុងវិស័យជនជាតិនិងសាសនារវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពស្អិតរមួតនិងប្រសិទ្ធភាពថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ លោក ហ៊ឹម ឆែម បានអះអាងទៀតថាលោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីជម្រុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងវិស័យជនជាតិ សាសនា ព្រមទាំងរួមចំណែកពូនជ្រុំនូវចំណងសាមគ្គីភាព មិត្តភាពដ៏ល្អប្រពៃរវាងប្រទេសទាំងពីរផងដែរ៕

