លោក Vuong Dinh Hue ក្នុងកម្មវិធី

ចូលរួមក្នុង VELP 2018 មានវត្តមានអ្នកប្រាជ្ញនិងសាស្ត្រាចារ្យមកពី Harvard Kenedy School មហាវិទ្យាល័យ Fullbright វៀតណាម រួមទាំងសាកលវិទ្យាល័យនានានិងវិទ្យាស្ថាននាំមុខមួយចំនួនរបស់អាមេរិក។ នៅក្នុងជំនួបពិភាក្សាទាំងអស់នេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានរួមជាមួយសមាជិកនៃគណៈប្រតិភូវៀតណាម ផ្តល់ព័ត៌មានបច្ចុប្បន្នកម្មស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម គោលនយោបាយកិច្ចការបរទេសនិងគោលនយោបាយ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅវៀតណាមព្រមទាំងធានាសុខុមាលភាពសង្គមនៅវៀតណាមផងដែរ៕