ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញមកបំពេញទស្សន កិច្ចជាផ្លូវការនៅប្រេស៊ីល

ណោក្នុងជំនួបទាំងនេះ លោក Vuong Dinh Hue បានជូបដំណឹងអំពីកិច្ចព្រម ព្រៀងសំខាន់ៗដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះជាពិសេសគឺប្តេជ្ញាចិត្តខាងនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនង ទ្វេភាគី។ លោក Vuong Dinh Hue បានអបអរសាទរចំពោះការយកចិត្តទុកដាក់ របស់សហគ្រាសនានា ហើយរដ្ឋាភិបាលវៀតណាមនឹងលើកទឹកចិត្តសហគ្រាសវៀតណាមមកស្វែងរកដៃគូវិនិយោគនិងផលិតកម្មនៅប្រស៊ីលដើម្បីជ្រៀត ចូលទីផ្សារដ៏ធំរបស់ប្រេស៊ីលនិងតាមរយៈនោះចូលក្នុងទីផ្សារ MERCOSUR ផងដែរ ។ ក្នុងឱកាសនេះ លោក Vuong Dinh Hue បានស្វាគមន៍ ចំពោះតំណាងសមាគមនិងសហគ្រាសប្រេស៊ីលដែលបានបញ្ជូនគណៈប្រតិភូ មកកាន់វៀតណាមដើម្បីស្វែងយល់ទីផ្សារ ហើយជាពិសេសគឺចូលរួមកិច្ចប្រជុំ WEF- ASEAN ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនៅខែកញ្ញាឆ្នាំ២០១៨៕