ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Le Minh Khai ទទួលជួបអភិបាលខេត្ត Gunma លោក Yamamoto Ichita។ (រូបថត៖ VOV Tokyo) |
រីឯខ្លួនវិញ លោកអភិបាលខេត្ត Yamamoto Ichita បានវាយតំលៃខ្ពស់ចំពោះការ រួមវិភាគទារបស់សហគមន៍ជនវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត Gunma និងការជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពរវាង Gunma និងវៀតណាម។ លោកអភិបាលខេត្ត Yamamoto Ichita បានអះអាងថា នឹងជំរុញយ៉ាងសកម្មនូវការ អនុវត្តការសន្យា អនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងសហប្រតិ បត្តិការ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្ត Gunma ជាមួយបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសវៀតណាម។ តាមផែនការ អភិបាលខេត្ត Gunma នឹងដឹកនាំគណៈប្រតិភូធុរកិច្ចមកបំពេញទស្សនកិច្ចនៅវៀត ណាមក្នុងឆ្នាំនេះ ដើម្បីជំរុញការវិនិយោគបន្ថែមទៀតរបស់អង្គភាពអាជីវកម្មខេត្ត Gunma ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងការធ្វើបរិវត្តកម្មឌីជីថល។
លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ទទួលជួបអគ្គនាយករងនៃសម្ព័ន្ធក្រុមហ៊ុន Idemitsu លោក Sakai Noriaki។ (រូបថត៖ VOV Tokyo) |


