អ្នកបោះឆ្នោត ខេត្ត Ha Tinh បានស្នើឲ្យរដ្ឋសភា និងរដ្ឋាភិបាលយកចិត្តទុកដាក់ និងជួយឧបត្ថម្ភប្រភពកម្លាំង ដើម្បិជំរុញខ្លាំងល្បឿនសុក្រឹតហេដ្ឋារចនាសម្ព័ន្ធ ។ អ្នកបោះឆ្នោតមានក្ដីសង្ឃឹមថា បណ្ដាក្រសួង ស្ថាប័នពីមជ្ឈឹមចុះមកខេត្ត Ha Tinh បានបន្តជួយឧបត្ថម្ភបណ្ដាឃុំនៅតំបន់ឆ្នេរសមុទ្រ សុក្រឹតហេដ្ឋារចនាសម្ព័ន្ធ ធានាសុវត្ថិភាពក្នុងរដូវភ្លៀង ទឹកជំនន់ ហើយបម្រើការធ្វើអាជីវកម្ម កែច្នែ និងរកទីផ្សារលក់ចេញជលផល
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue បានឲ្យដឹងថា រដ្ឋាភិបាលកំពុងដាក់ជូនរដ្ឋសភា ដើម្បីអនុម័តបំពេញបន្ថែមប្រភពទុនវិនិយោគរយៈពេលមធ្យមសម្រាប់សំណង់គមនាគមន៍សំខាន់ៗមួយចំនួនតាមបណ្ដោយឆ្នេរសមុទ្រ និងប៉េកខាងកើត - លិច ក្នុងនោះមានសំណង់មួយចំនួន ដែលប្រជាជនក្នុងស្រុកបានលើកសំណើរផងដែរ។ តាមលោកឧបនាយករដ្ឋមន្ត្រី ថា ប្រសិនប្រើរដ្ឋាភាអនុម័តនោះ នឹងបង្កើតលក្ខណៈងាយស្រួលសម្រាប់ប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសគឺបណ្ដាឃុំឆ្នេរសមុទ្រ។ ស្ដីពីសំណើររបស់ខេត្តនោះ លោក Vuong Dinh Hue បានឲ្យដឹងថា មជ្ឈឹមនឹងពិចារណា និងជួយឧបត្ថម្ភផងដែរ៕
