![]() |
ក្នុងជំនួបនេះ លោក Vuong Dinh Hue បានអះអាងថា ទំនាក់ទំនងវៀតណាម - អាមេរិកបន្តអភិវឌ្ឍយ៉ាងជាក់ស្តែង និង មានប្រសិទ្ធភាពលើវិស័យជាច្រើន ជាពិសេស ក្រោយពីដំណើរទស្សនកចិ្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅអាមេរិក (ក្នុងខែឧសភា ឆ្នាំ២០១៧) និង ដំណើរទស្សនកិច្ចរបស់ប្រធានាអធិបតីអាមេរិក លោក Donald Trump នៅវៀតណាម (ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧) ក្នុងនោះ មានកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។ លោក Vuong Dinh Hue ក៏បញ្ជាក់ទៀតដែរថា រដ្ឋាភិបាលវៀតណាមកំពុងខិតខំ ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីកែលម្អនូវបរិស្ថានធ្វើអាជីវកម្ម និងលើក កំពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ យោងតាមស្មារតី រដ្ឋាភិបាលបម្រើដើម្បី ប្រជាជន សហគ្រាសនានា ផងដែរ។
រីឯខ្លួនវិញ លោក Jeffrey Gerrish បានអះអាងថា អាមេរិកនឹងអភិវឌ្ឍថែមទៀត នូវទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយវៀតណាម។ ហើយ លោក ក៏មានគោលបំណងចង់សម្រេចបាននូវកិច្ចព្រមព្រៀងជាមួយ វៀតណាម ដែលទាក់ទងនឹងបញ្ហាឧបសគ្គនានាក្នុងការនាំចូលរថយន្ត ការទូទាត់តាមរយៈ ប្រព័ន្ធអេឡិចត្រូនិក និង បទបញ្ចានានាស្តីអំពីការដាក់ឧបករណ៍គ្រង់គ្រងទិន្នន័យ អ្នកប្រើប្រាស់វៀតណាមនៅប្រទេសវៀតណាម ក្នុងសេចក្តីព្រាងច្បាប់សន្តិសុខ អ៊ីនធឺណែត៕

