ឧបនាយក រដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue អញ្ជើញទស្សនានៅស្តង់ទំនិញវៀតណាមនៅពិព័រណ៌ CAEXPO

ថ្លែងមតិក្នុងពិធីបើក លោក Vuong Dinh Hue បានលើកច្បាស់អំពីសក្ដានុភាព អភិវឌ្ឍន៍ក៏ដូចជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម។វៀតណាមកំពុងអនុវត្តយ៉ាងខ្លាំងក្លានូវការកែទម្រង់រដ្ឋបាលនិងប្រមូលផ្តុំសុក្រឹត្យនីតិវិធីនិងកែលម្អបរិស្ថានវិនិយោគ។

លោក Vuong Dinh Hue បានលើកច្បាស់ថាវៀតណាមតែងតែគោរពនិង រួមវិភាគទានយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការ អាស៊ាន - ចិន ព្រមទាំង លើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសអាស៊ាននិងចិនមកវិនិយោគនិងសហប្រតិបត្តិការអាជីវកម្មប្រកបដោយស្ថិរភាពយ៉ាងយូរអង្វែងនៅវៀតណាម។ ឆ្នាំនេះវៀតណាមមានស្តង់ទំនិញជាង ២៥០ស្តង់ដែលចូលរួម ពិព័រណ៌នេះ និងបន្តជាប្រទេសដែលមានស្តង់ទំនិញច្រើនបំផុតក្នុងចំណោម បណ្តាប្រទេសជាសមាជិកអាស៊ាន។

ក្នុងថ្ងៃដដែលនេះ លោក Vuong Dinh Hue ក៏បានជួបពិភាក្សាជាមួយ អភិបាលរងខេត្ត Jiangxi លោក Wu Zhongqiong ផងដែរ៕