នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម-ហុងគ្រី (រូបថត៖ VOV)

វេទិកានេះត្រូវបានសហការរៀបចំដោយក្រសួងផែនការ និងវិនិយោគ ស្ថានទូតវៀតណាមប្រចាំនៅហុងគ្រី និងនាយកដ្ឋានជំរុញការនាំចេញហុងគ្រី។

ថ្លែងមតិក្នុងវេទិកានេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានមានប្រសាសន៍ថា បន្ទាប់ពីជិត៤០ឆ្នាំ ពីប្រទេសក្រីក្រ ដើរថយក្រោយ ត្រូវបំផលិចបំផ្លាញដោយសង្រ្គាម ឥឡូវនេះវៀតណាមស្ថិតក្នុងក្រុមប្រទេសចំនួន ៤០ ដែលមានផលិតផលក្នុងស្រុកសរុបធំបំផុត (GDP) នៅលើពិភពលោក; ស្ថិតក្នុងចំណោមប្រទេសសេដ្ឋកិច្ចកំពូលទាំង ២០ អំពីពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមរក្សាស្ថិរភាព; អតិផរណាត្រូវបានគ្រប់គ្រង។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “រដ្ឋាភិ បាល វៀតណាមប្តេជ្ញាការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគទាំងអស់ រួមទាំងវិនិយោគិនហុងគ្រី ព្រមទាំងលើកទឹកចិត្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកវិនិយោគ ដែល មកវៀតណាម មានអារម្មណ៍នឹងនរចំពោះស្ថិរភាពនយោបាយ សណ្តាប់ ធ្នាប់សង្គម និងសុវត្ថិភាព។ ខ្ញុំសូមអំពាវនាវដល់អ្នកវិនិយោគ និងធុរកិច្ចហុងគ្រី និងវៀតណាម រួមវិភាគទានឲ្យផលប្រយោជន៍របស់ខ្លួនកាន់តែកើនឡើង ប៉ុន្តែក៏ត្រូវរួមចំណែកក្នុងការកសាង ពង្រឹងនិងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម និងហុងគ្រី ដែលបានឆ្លងកាត់រយៈពេល ៧៥ ឆ្នាំ រួចមកហើយ”។

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbán (រូបថត៖ VOV)

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានស្នើឲ្យក្រសួង ស្ថាប័ន និងធុរកិច្ចនៃប្រទេសទាំងពីរសិក្សាការបើកជើងហោះហើរត្រង់រវាងវៀតណាម និងហុងគ្រី ដើម្បីភ្ជាប់គម្លាតរវាងប្រជាជនទាំងពីរ និងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងកិច្ចសហប្រតិបត្តិការវិនិយោគ...។ នាយករដ្ឋមន្ត្រីហុងគ្រីសង្ឃឹមថា នៅឆ្នាំ២០២៥ នៅពេលលោកបំពេញទស្សនកិច្ចនៅវៀតណាម លោកនឹងស្តាប់របាយការណ៍ពីក្រសួង ស្ថាប័ននានា ដោយទទួលបានលទ្ធផលសហប្រតិបត្តិការជាក់លាក់ ដែលចាប់ផ្តើមពីដំណើរទស្សនកិច្ចលើកនេះ របស់នាយករដ្ឋមន្ត្រី Pham Minh Chinh និយាយរួម និង វេទិកាធុរកិច្ចហុងគ្រី-វៀតណាម និយាយដោយឡែក។

នារសៀលថ្ងៃទី ១៩ មករា នាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបជាមួយសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យរដ្ឋបាលសាធារណៈហុងគ្រី។ មុននេះ នាព្រឹកថ្ងៃទី១៩ ខែមករា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខ និងបំពេញការងារនៅក្រុមហ៊ុន Gedeon Richter Plc៕