ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol។ (រូបថត៖ VOV) |
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ (រូបថត៖ VOV) |
មុននេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជា អធិបតីកិច្ចសន្ទនាតុមូល ជាមួយថ្នាក់ដឹកនាំសមាគមធុរកិច្ច និងសម្ព័ន្ធក្រុមហ៊ុនឈាន មុខគេរបស់កូរ៉េខាងត្បូង សំដៅពិភាក្សានិងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគក្នុងសម័យកាលថ្មី។ បណ្ដាសមាគម និងសហគ្រាសរបស់កូរ៉េខាងត្បូង ចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រសំខាន់; សន្យារួមដំណើរជាមួយវៀតណាមក្នុង រយៈពេលយូរអង្វែង ដើម្បីរួមគ្នាបោះជំហានលើមាគ៌ានៃវិបុលភាពរួម៕


