ទីក្រុងហូជីមិញរៀបចំសន្និសីទសារព័ត៌មានស្ដីពីវេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញឆ្នាំ ២០២៣។ (រូបថត៖ VOV) |
វេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញឆ្នាំ ២០២៣ ផ្តោតលើវិស័យសេដ្ឋកិច្ចបៃតង សេដ្ឋ កិច្ចវិលជុំ ឆ្ពោះទៅរកកំណើនបៃតង និងនិរន្តរភាព។ យោងតាមគណៈកម្មាធិការរៀបចំ ប្រធានបទនៃវេទិកាឆ្នាំនេះ គឺសំដៅឆ្លើយតបទៅនឹងតម្រូវការដែលជៀសមិនរួចរបស់ វៀតណាម និងនិន្នាការទូទៅរបស់ពិភពលោកស្តីពីកំណើនបៃតង និងការអភិវឌ្ឍ ប្រកបដោយចីរភាព។ ទីក្រុងមានបំណងថា តាមរយៈវេទិកាលើកនេះ នឹងទទួលបាន ទស្សនៈដ៏ស៊ីជម្រៅ និងទូលំទូលាយអំពីស្ថានភាពបច្ចុប្បន្ន និន្នាការនៃកំណើនបៃតង ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពលើពិភពលោក ជាពិសេសមេរៀន បទពិសោធន៍ និងសំណើដែលអាចធ្វើទៅបាន ចំពោះស្ថានភាពជាក់ស្តែងនៃទីក្រុង និយាយដោយឡែកនិងប្រទេសវៀតណាមនិយាយរួម៕

