![]() |
ថ្លែងនៅក្នុងវេទិកានេះ លោក Uttama Savanayana រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថាគប្បីកែទម្រង់ឡើងវិញនូវរចនាសម្ព័ន្ធនូវគោលនយោបាយ សេដ្ឋកិច្ចឲ្យទាន់ពេលវេលា ក្នុងរយៈពេល ៣ ខែដំបូងរបស់រដ្ឋាភិបាលថ្មី ដែលក្នុងនោះមានគោលនយោបាយប្រមូលថាវិការដ្ឋ។ នាបច្ចុប្បន្ន ប្រទេសថៃកំពុងប្រឈមមុខនឹងតម្រូវការដែលទាមទារឲ្យមានការលើកកំពស់សមត្ថភាពប្រកួតប្រជែង ពាណិជ្ជកម្ម ខណៈដែលខឿនសេដ្ឋកិច្ច និងកសិកម្មរបស់ប្រទេសនេះនឹងត្រូវការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលនិងកញ្ចប់ទុនវិនិយោគដ៏ធំសម្បើមផងដែរ។ ហេតុ ដូច្នេះហើយ ទំនាក់ទំនងភាពជាដៃគូសាធារណៈនិងឯកជននឹងដើរតួនាទីដ៏សំខាន់ពុំជាខានឡើយ។ រដ្ឋាភិ បាលថៃនឹងពង្រីកមូលនិធិអនាគតរបស់ថៃដើម្បី ផ្គត់ផ្គង់និងជួយឧបត្ថម្ភផ្នែក ហិរញ្ញវត្ថុជាបន្តបន្ទាប់ដល់ខឿនសេដ្ឋកិច្ចប្រទេសនេះផងដែរ៕

