![]() |
នៅក្នុងបទសម្ភាសផ្តាច់មុខជាមួយទូរទស្សន៍រុស្ស៊ី RT លោក Delcy Rodriguez បានចោទប្រកាន់មេដឹកនាំបក្សប្រឆាំងថា ក្នុងនាមជាជនជាតិវ៉េណេស៊ុយអេឡាមួយរូប ប៉ុន្តែ លោក Juan Guaido បានរៀបចំឧបាយកលឃុបឃិត ជាមួយរដ្ឋាភិបាលបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របរដ្ឋធម្មនុញ្ញ ហើយលោកក៏បានព្រមានថានឹងមានផលវិបាកធ្ងន់ធ្ងរដល់លោក Juan Guaido រួមមានការផ្តន្ទាទោសពីបទល្មើសព្រហ្មទណ្ឌ។ ទន្ទឹមនឹងនេះដែរ នៅលើបណ្តាញសង្គម Twitter ថ្នាក់ដឹកនាំវេណេហ្ស៊ូអេឡា លោក Juan Guaido បានជូនដំណឹងថាលោកនឹងវិលត្រលប់មកទីក្រុង Caracas វិញនៅថ្ងៃទី ៤ ខែមីនា បន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេសអាមេរិកខាងត្បូងមួយចំនួន ព្រមទាំងអំពាវនាវឱ្យប្រជាជនធ្វើបាតុកម្មនៅតាមដងផ្លូវក្នុងឱកាសនេះផងដែរ៕

