ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro

ថ្លែងមតិនៅស្ថានីយ៍ទូរទស្សន៍រដ្ឋ លោក Jorge Arreaza បានប្រកាសរូបថតដែលលោក Story និង មន្ត្រីជួរមុខមួយរូបរបស់វេណេស៊ុយអេឡា ដើម្បីធ្វើជាភស្តុតាង។ យោងតាមលោកបានឲ្យដឹងថា ភាគីទាំងពីរបានជួបគ្នាក្នុងរយៈពេល ៤ ថ្ងៃជាបន្តបន្ទាប់នាសប្តាហ៍មុន ក្នុងនោះនាថ្ងៃទី២៣ ខែមករា ដែលជាថ្ងៃលោកប្រធាននៃរដ្ឋសភាគ្រប់គ្រងដោយភាគីប្រឆាំង លោក Juan Gauido បានប្រកាសខ្លួនផ្លូវការថា ជា «ប្រធានាធិបីបណ្តោះអាសន្ន» និងកាន់អំណាចគ្រប់គ្របប្រទេសផងដែរ។ លោក Jorge Arreaza បានលើកច្បាស់ថា គោលដៅនៃជំនួបនេះគឺសំដៅបង្កើតកិច្ចសន្ទនាបើកទូលាយជាមួយទីក្រុងវ៉ាស៊ីនតោន និង Caracas៕