|
ការប្រឡងថ្នាក់ទ្វីបអឺរ៉ុបនេះត្រូវបានរៀបចំឡើងក្រោមការគាំពាររបស់សហព័ន្សមាគមជនវៀតណាមប្រចាំនៅអឺរ៉ុប និងមជ្ឈឹមសមាគមជនវៀតណាមប្រចាំនៅឆែកសំដៅលើកតម្កើងសោភ័ណភាពនៃអាវផាយប្រពៃណីវៀតណាម ហើយតាមនោះពង្រឹងទំនាក់ទំនងរវាងសហគមន៍ ផ្សាព្វផ្សាយវប្បធម៌វៀតណាមទៅកាន់ប្រទេសឆែក។
ស្ដីពីគំនិតរៀបចំការប្រឡងនេះ លោក Pham Gia Hau ប្រធានសមាគមវប្បធម៌និងសិល្បៈវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក និងជាប្រធានគណៈមេប្រយោគបានឲ្យដឹងថា៖
“យើងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ស្ត្រីក្នុងសង្គម ប៉ុន្តែដើម្បីលើកកម្ពស់សោភ័ណភាពរបស់ស្ត្រីឲ្យបានល្អប្រសើរថែមទៀត យើងសង្ឈឹមថានឹងមានការប្រឡងមួយ ក្នុងនោះយើងអាចជួយឧបត្ថម្ភស្ត្រីអំពីសំលៀកបំពាក់អាវផាយ ហើយតាមនោះសោភ័ណភាពរបស់ស្ត្រីកាន់តែលេចធ្លោ នៅក្នុងសហគមន៍ ។ នេះគឺជាក្ដីសុបិនរបស់សិប្បករ ដើម្បីតភ្ចាប់ជាមួយសហគមន៍ផងដែរ”៕

