ការសម្តែងសិល្បៈរបស់កម្មាភិបាលវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ក្នុងពិធីរំលឹកខួប ៥០ឆ្នាំនៃការបង្កើត |
ក្នុងសុន្ទរកថាអបអរសាទរពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ (១៩៧៣-២០២៣) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែមិថុនា នៅទីក្រុងហាណូយ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Huy Hoang ប្រធានវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ បានឲ្យដឹងថា៖ “នាបច្ចុប្បន្ន ស្ថានភាពតំបន់និងពិភពលោកកំពុងមានបម្រែបម្រួលដ៏ស្មុគស្មាញ និងពិបាកព្យាករណ៍ ដូច្នេះការងារស្រាវជ្រាវវិទ្យាសាស្ត្រ ពិគ្រោះយោបល់គោលនយោបាយសម្រាប់បក្សនិងរដ្ឋ លើបញ្ហាអាស៊ីអាគ្នេយ៍និងអាស៊ានមានអត្ថន័យដ៏សំខាន់ណាស់។ វិទ្យាស្ថានក៏បានអភិវឌ្ឍបណ្តាញនៅប្រទេសអាស៊ានភាគច្រើន និងនៅប្រទេសមួយចំនួននៅអាស៊ីបូព៌ា អាស៊ីខាងត្បូង និងតំបន់ផ្សេងៗទៀតនៅលើពិភពលោក៖ “យើងមានបំណងចង់បន្តរក្សានិងអភិវឌ្ឍវិទ្យាស្ថានទៅជាមជ្ឈមណ្ឌលស្រាវជ្រាវដ៏មានកិត្យានុភាពឈានមុខគេតាំងក្នុងស្រុកនិងតំបន់ បង្កើតទំនាក់ទំនងសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រជាមួយអង្គការវិទ្យាសាស្ត្រ ក៏ដូចជាវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យទាំងក្នុងនិងក្រៅតំបន់អាស៊ីអាគ្នេយ៍ សំដៅរួមចំណែកបន្ថែមទៀតដល់បក្សនិងរដ្ឋ ក្នុងការរៀបចំផែនការគោលនយោបាយទំនាក់ទំនងអន្តរជាតិ និងពង្រីកសមាហរណកម្មក្នុងតំបន់និងពិភពលោកផងដែរ”។

