អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy បានអះអាងថា ការដែលវិទ្យុសម្លេងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួនពីរជាមួយអគ្គនាយកនៃស្ថានីយ៍វិទ្យុល្បីឈ្មោះចំនួនពីរនៅរុស្ស៊ីនិងបេឡារុស្ស ក្រោមសាក្ខីភាពរបស់លោកអគ្គលេខាបក្ស តូ ឡឹម ជាមួយប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីបេឡារុស គឺជាព្រឹត្តិការណ៍មួយដ៏មានអត្ថន័យ សំខាន់ចំពោះវិទ្យុសម្លេងវៀតណាម។
អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយលោកស្រី Irina Gerasimova អគ្គនាយិកា - នាយិកាសិល្បៈនៃទីភ្នាក់ងារថវិការដ្ឋ សហព័ន្ធរុស្ស៊ី (ស្ថានីយ៍វិទ្យុ Orpheus)។ រូបថត៖ VOV |
“ឯកសារសំខាន់ៗចំនួនពីរដែលទើបបានចុះហត្ថលេខាជាមួយដៃគូនៃសហព័ន្ធរុស្ស៊ីនិងសាធារណរដ្ឋបេឡារុស ក៏ជាព្រឹត្តិការណ៍ឆ្ពោះទៅរំលឹកខួបលើកទី ៨០ ទិវាបង្កើតវិទ្យុសម្លេងវៀតណាមផងដែរ។ ជាពិសេស ទាំងនេះគឺជាកិច្ចព្រមព្រៀងអន្តរជាតិដំបូងបង្អស់ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់វិទ្យុ ដែលមានចែងក្នុងសេចក្តីសម្រេចលេខ ៤៦ របស់រដ្ឋាភិបាល ដែលកំណត់មុខងារ ភារកិច្ច សមត្ថកិច្ច និងរចនាសម្ព័ន្ធស្ថាប័នរបស់វិទ្យុសម្លេងវៀតណាម ដែលជាស្ថាប័នសារព័ត៌មានដ៏សំខាន់ និងឈានមុខគេរបស់វៀតណាម។ យុទ្ធសាស្ត្រសហប្រតិបត្តិការអន្តរជាតិរបស់វិទ្យុសម្លេងវៀតណាម គឺជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ទំនើប និងមានប្រសិទ្ធភាពជាមួយដៃគូជាប្រព័ន្ធផ្សព្វផ្សាយដ៏មានកិត្យានុភាព។ ខ្ញុំជឿជាក់ថា ជាមួយនឹងបទពិសោធន៍របស់វិទ្យុ ដោយឈរលើមូលដ្ឋាននៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រព័ន្ធផ្សព្វផ្សាយមកពីរុស្ស៊ី និងបេឡារុស នាពេលខាងមុខ វិទ្យុសម្លេងវៀតណាមនឹងបន្តផ្លាស់ប្តូរថ្មី ច្នៃប្រឌិតបន្ថែមទៀត ជំរុញកិច្ចសហប្រតិបត្តិការមិនត្រឹមតែលើរលកវិទ្យុប៉ុណ្ណោះទេ ថែមទាំងលើវេទិកាបច្ចេកវិទ្យានិងឌីជីថលទៀតផង”។
វិទ្យុសម្លេងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិបេឡារុស្ស។ រូបថត៖ VOV |
ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអន្តរជាតិចំនួនពីរនេះ អគ្គនាយក លោក Do Tien Sy បានអះអាងថា វិទ្យុសម្លេងវៀតណាមអាចមានមោទនភាពជាភ្នាក់ងារសារព័ត៌មានដើរជួរមុខ បើកចេញកិច្ចសហប្រតិបត្តិការថ្មី ទំនើប និងមានប្រសិទ្ធភាព ជាមួយដៃគូប្រពៃណីដូចជាសហព័ន្ធរុស្ស៊ី និងបណ្តាប្រទេសអឺរ៉ុបខាងកើត៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

