![]() |
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោក Nguyen The Ky បានជឿជាក់ថា ជាសម្ព័ន្ធ ក្រុមហ៊ុនជំនាញផ្នែកបច្ចេកវិទ្យាដ៏ធំមួយ Dell EMC នឹងជួយឧបត្ថម្ភនិងផ្តល់ប្រឹក្សាជូនវិទ្យុ សម្លេងវៀតណាម ក្នុងការជម្រុញការផ្សព្វផ្សាយព័ត៌មានដល់ប្រជាជនដើម្បីយល់ ដឹងច្បាស់និងទាក់ទង់ផ្ទាល់យ៉ាងឆាប់រហ័សជាមួយបច្ចេកវិទ្យា៤.០នៅវៀតណាម
“យើងខ្ញុំពិតជាស្ងើចសរសើរចំពោះដំណើរការអភិវឌ្ឍរបស់សម្ព័ន្ធក្រុមហ៊ុនរបស់សម្ព័ន្ធក្រុមហ៊ុនមិត្ត ហើយយើងខ្ញុំជឿជាក់ថាដំណើរទស្សនកិច្ចនៅវៀតណាមនេះ ជាពិសេសគឺក្នុងវេទិកានិងពិព័រណ៌បច្ចេកវិទ្យា៤.០លើកនេះ សម្ព័ន្ធក្រុមហ៊ុនមិត្ត នឹងរួមចំណែកជាមួយរដ្ឋាភិបាល ក្រសួងស្ថាប័នមូលដ្ឋានពាក់ព័ន្ធនានារបស់វៀតណាមនឹងជម្រុញវៀតណាមឲ្យ កាន់តែឆាប់រហ័សនិងប្រកបដោយចីរភាពថែមទៀតក្នុងសម័យបច្ចេកវិទ្យា៤.០”៕
លោកស្រី Patricica Florissi បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុន Dell EMC បានមានការរួមវិភាគទានច្រើនចំពោះ វៀតណាមក្នុងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ហើយ អះអាងថាសម្ព័ន្ធក្រុមហ៊ុន Dell EMC បន្តរួមដំណើរនិងសហការជាមួយវិទ្យុ សម្លេងវៀតណាមនាពេលខាងមុខ៕

