![]() |
លោក Pham Minh Chinh បានស្នើឲ្យកម្មាភិបាលនិងបុគ្គលិកនៅវិទ្យុសម្លេងវៀតណាមបន្តពង្រីក ប្រពៃណី បន្សាំនឹងលក្ខខ័ណ្ណថ្មី ព្រមទាំងកសាងខឿនប្រជាធិបតេយ្យ សង្គមនិយម នីតិរដ្ឋ និងខឿនសេដ្ឋកិច្ចទីផ្សារតម្រង់ទិសទៅសង្គមនិយម ជាដើម។
លោក Pham Minh Chinh ក៏មានគោលបំណងចង់ឲ្យសមូហភាព កម្មាភិបាលបុគ្គលិកនៃវិទ្យុសម្លេងវៀតណាមបន្តកសាងសមូហភាពមួយ ប្រកបដោយ សាមគ្គីភាព និងឯកភាព ជាពិសេសវិទ្យុសម្លេងវៀតណាមគប្បី ផ្តោតសំខាន់ លើកិច្ចការបណ្តុះបណ្តាលធនធានមនុស្ស រួមទាំងយកចិត្តទុកដាក់ លើការធ្វើទំនើបកម្មដើម្បីមានឧបករណ៍ និងលក្ខខ័ណ្ឌធ្វើការដែលឆ្លើយតបនឹង ស្ថានភាពថ្មី៕

