Vietnam Medipharm ឆ្នាំ២០២៦ បានទាក់ទាញ​សហគ្រាសវៀតណាម និងអន្តរជាតិមួយចំនួនធំមកពីប្រទេសនិងតំបន់​ដែនដីជាង១៥ រួមមានប្រទេសបែលហ្ស៊ិក អាល្លឺម៉ង់ រុស្ស៊ី សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ចិន តៃវ៉ាន់ (ចិន) ហុងកុង (ចិន) ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងថៃ។

យោងតាមអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងសុខាភិបាល លោក វូ ម៉ាញហា ពិព័រណ៍ឆ្នាំនេះបានពង្រីកដល់វិស័យថ្មីៗជាច្រើនដូចជា៖ បច្ចេកវិទ្យាវេជ្ជសាស្ត្រឆ្លាតវៃ ការថែទាំជនចាស់ជរា​ និងសេវាថែទាំរយៈពេលវែង។ល។ ទាំងនេះគឺជាវិស័យដែលមានសក្តានុពលអភិវឌ្ឍន៍ដ៏ធំធេង ស្របតាមនិន្នាការផ្លាស់ប្តូរឌីជីថល និងតម្រូវការថែទាំសុខភាពរបស់ប្រជាជន។

ដោយមានការចូលរួមយ៉ាងសកម្មពីអង្គការ និងសហគ្រាសទាំងក្នុងស្រុក និងអន្តរជាតិ Vietnam Medipharm ២០២៦ បន្តបើកចេញ​ឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យា ដែលរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសុខាភិបាលវៀតណាម​តាម​ទិសដៅទំនើប មានប្រសិទ្ធភាព និងប្រកបដោយចីរភាព។

ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ ក៏​ប្រព្រឹត្តទៅសកម្មភាពជាច្រើន ដូចជា៖ សិក្ខាសាលា ការសន្ទនា កន្លែងពិសោធន៍សម្រាប់ការពិនិត្យសុខភាពដោយប្រើប្រាស់​បច្ចេកវិទ្យា Health Kiosk៕​