អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang (រូបថត៖ កាសែតរដ្ឋាភិបាល) |
នាថ្ងៃទី ៩ មីនា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះភាពតានតឹងនាពេលថ្មីៗនេះរវាងចិន និងហ្វីលីពីន នៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានឲ្យដឹងថា វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ដែលអាចប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត។
វៀតណាមអះអាងថា រាល់សកម្មភាពនៅសមុទ្រខាងកើតត្រូវតែគោរពតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ប្រទេសនានាដែលបានបង្កើតឡើងស្របតាម UNCLOS មិនធ្វើសកម្មភាពឱ្យស្ថានការណ៍ស្មុគស្មាញ បង្កើនភាពតានតឹង ធានានូវសេរីភាពនាវាចរណ៍ និងអាកាសចរណ៍មិនប្រើប្រាស់កម្លាំងអាវុធ ឬគំរាមកំហែងប្រើប្រាស់កម្លាំងអាវុធ។

