លោក Jose Vinals ប្រធាន Standard Chartered Group និងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Nguyen Hong Dien។(រូបថត៖ congthuong.vn) |
ក្នុងជំនួបជាមួយលោក Jose Vinals លោករដ្ឋមន្រ្តី Nguyen Hong Dien បាន បញ្ជាក់ថា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងកសាងរបៀបរបបចាំបាច់ ដើម្បី លើកកំពស់កម្លាំងសេដ្ឋកិច្ចផ្ទៃក្នុង ហើយលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ សហគ្រាសវៀតណាមផងដែរ។ រាល់របៀបរបបទាំងនេះនឹងជួយសហគ្រាសទាញ យកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ក្នុងប្រតិបត្តិការនាំចេញ ព្រម ទាំងបំពេញតម្រូវការនៃទីផ្សារក្នុងស្រុកផងដែរ។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មក៏ នឹងជំរុញដំណើរការផ្លាស់ប្ដូរឌីជីថលក្នុងវិស័យផលិតកម្ម ពាណិជ្ជកម្មទាំងអស់ ហើយ ឆ្ពោះទៅរកគំរូបអភិវឌ្ឍប្រកបដោយចីរភាព។
រីឯខ្លួនវិញ លោក Jose Vinals បានឲ្យដឹងថា ធនាគារ SC មានសមត្ថភាពវិនិ យោគច្រើនជាងទៀត ហើយជំរុញការផ្ទេរប្រគល់បច្ចេកវិទ្យា និងរួមវិភាគទានផល ប្រយោជន៍សេដ្ឋកិច្ចជាច្រើនសម្រាប់ វៀតណាម។ វៀតណាមមានឱកាសក្លាយទៅ ជារោងចក្រមួយក្នុងចំណោមរោងចក្រសំខាន់ៗរបស់ពិភពលោក ហើយអាចចូលរួម កាន់តែជ្រាលជ្រៅក្នុងខ្សែសង្វាក់តម្លៃសកលផងដែរ៕

