ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឥណ្ឌាលោក Pham Sanh Chau ថ្លែងនៅវេទិកា។ (រូបថត៖ TTXVN) |
ភាគីវៀតណាមបានណែនាំពីគោលនយោបាយ គម្រោង ផែនការជំរុញប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាពនិងនវានុវត្តភាពរបស់វៀតណាមនិយាយរួមនិង ទីក្រុងដាណាំងនិយាយដោយឡែក ក៏ដូចជាលើកសំណើរពីខ្លឹមសារ ទិសដៅសហ ប្រតិបត្តិការជាមួយរដ្ឋ Karnataka ក្នុងវិស័យសហគ្រិនភាព នវានុវត្តភាពផងដែរ។
នៅវេទិកានេះដែរ ភាគីវៀតណាមក៏បានឲ្យដឹងថែមទៀតថា វៀតណាមបាន កសាងនិងចេញផ្សាយគម្រោងជួយទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នវានុវត្តភាពដល់ឆ្នាំ២០២៥។ គោលដៅនៃគម្រោងនៃគឺជួយទ្រទ្រង់អង្គភាពចាប់ផ្ដើម អាជីវកម្មចំនួនជាង២០០០ ក្នុងនោះមាន៦០០អង្គភាពនឹងអភិវឌ្ឍក្លាយទៅជាសហ គ្រាសធំៗ ហើយនាំឲ្យវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលនៃសហគ្រិនភាព និង នវានុវត្តភាពនៃតំបន់អាស៊ីអាគ្នេយ៍៕

