ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ទទួលជួបរដ្ឋលេខាធិការក្រសួងការបរទេសឥណ្ឌាលោក Rajkumar Ranjan Singh។ (រូបថត៖ TTXVN) |
រដ្ឋលេខាធិការនៃក្រសួងការបរទេស ឥណ្ឌាលោក Rajkumar Ranjan Singh បានបញ្ជាក់ថា ឥណ្ឌាជានិច្ចកាលចាត់ទុកវៀត ណាមជាសសរស្តម្ភសំខាន់ក្នុងគោលនយោបាយ “ធ្វើសកម្មភាពឆ្ពោះទៅខាងកើត” របស់ឥណ្ឌា; ឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ផ្នែក និងមូលដ្ឋាន របស់វៀតណាម ដើម្បីរួមគ្នាអនុវត្តន៍សកម្មភាពដ៏មានអត្ថន័យក្នុងឱកាសរំលឹកខួប លើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធិ និងគាំទ្រគ្នាទៅ វិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសនៅអង្គការសហប្រជាជាតិ និងក្នុង ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-ឥណ្ឌា។
ទាក់ទិននឹងសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពលើការធានាសេរីភាព នាវាចរណ៍ អាកាសចរណ៍ ដោះស្រាយជម្លោះនៅតំបន់នេះដោយសន្តិវិធីស្របតាម ច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ៕

