នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh។ (រូបថត៖ TTXVN) |
ទាក់ទិននឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ លោកនាយករដ្ឋមន្ត្រីបាន សង្កត់ធ្ងន់ថា វៀតណាមមានបំណងថា ក្នុងនាមជាប្រទេសដ៏ធំក្នុងតំបន់ ឥណ្ឌានឹង មានគំនិតផ្តួចផ្តើម និងសកម្មភាពជាក់ស្តែង ដើម្បីលើកកម្ពស់ចំណងសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាននៅក្នុងរចនាសម្ព័ន្ធសន្តិសុខតំបន់ ជំរុញការអនុវត្តយ៉ាង ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពនូវអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ រួមចំណែកដល់ការស្ថាបនាបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហ ប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។
រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh បានយល់ស្របនឹងមតិ យោបល់របស់លោកនាយករដ្ឋមន្ត្រីវៀតណាម ជាពិសេស នឹងអនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីភាពជាដៃគូការពារជាតិវៀតណាម-ឥណ្ឌារហូតដល់ឆ្នាំ ២០៣០ និងអនុស្សរណៈយោគយល់គ្នាស្តីពីការជួយគាំទ្រគ្នាខាង ភស្តុភាររវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ; គាំទ្រវៀតណាមក្នុងការអនុវត្ត យ៉ាងជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពនូវអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី ច្បាប់សមុទ្រឆ្នាំ ១៩៨២ រួមចំណែកស្ថាបនាបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហ ប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក៕

