![]() |
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីស្ថានភាពសាសនានិងចែករំលែកបទពិសោធន៍ក្នុងការ គ្រប់គ្រងរដ្ឋអំពីកិច្ចការ សាសនានៃប្រទេសរៀងៗខ្លួន។ ភាគីទាំងពីរក៏បានកត់ស្គាល់និងវាយតម្លៃចំពោះការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្នុងរយៈពេលកន្លងមកដែលសម្រេចបាននូវលទ្ធផលជាក់ស្តែងតាមរយៈការបំពេញទស្សនកិច្ចគណៈប្រតិភូនៃប្រទេសទាំងពីរ ក៏ដូចជាការ ផ្លាស់ប្តូរបទពិសោធន៏លើកិច្ចការសាសនារវាងតំបន់នានានៃប្រទេសទាំងពីរដែលមានព្រំដែនជាប់នឹង គ្នាដើម្បីរួមចំណែកក្នុងការគ្រប់គ្រងរដ្ឋអំពីសាសនាបង្កើនចំណងមិត្តភាពជាប្រពៃណី និង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយនៃប្រទេសទាំងពីរ៕

