ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong (ឆ្វេង) និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ក្នុងពិធីទទួលបដិសណ្ឋារកិច្ច។ (រូបថត៖ VOV) |
បន្ទាប់ពីពិធីទទួល មេដឹកនាំទាំងពីរបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃ ប្រទេសទាំងពីរជួបពិភាក្សាការងារ។ បន្ទាប់ពីកិច្ចពិភាក្សា ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងប្រធានា ធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ បានធ្វើជាសក្ខីភាពក្នុងពិធី ចុះហត្ថលេខានិងផ្លាស់ប្ដូរឯកសារសហប្រតិបត្តិការចំនួន ១៧ រវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ។ បន្ទាប់មក មេដឹកនាំទាំងពីរបានជូន ដំណឹងដល់សារព័ត៌មានអំពីលទ្ធផលនៃកិច្ចចរចា។
មេដឹកនាំទាំងពីរចូលរួមសន្និសីទសារព័ត៌មានរួមបន្ទាប់ពីជំនួបពិភាក្សាការងារ។ |
វិទ្យាជីវសាស្ត្រ ទីក្រុងឆ្លាតវៃ; ផ្តោតលើការផ្ទេរប្រគល់បច្ចេក វិទ្យាប្រភពទៅឲ្យវៀតណាម”។
ថ្នាក់ដឹកនាំវៀតណាម និងកូរ៉េខាងត្បូងមានសេចក្តីសោមនស្សរីករាយចំពោះការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្ដីពីមូលនិធិជំរុញសេដ្ឋកិច្ចកូរ៉េខាងត្បូង (EDPF) ក្នុងតម្លៃចំនួន ២ ពាន់លានដុល្លារអាមេរិក ដើម្បីអនុវត្តន៍គម្រោងវិនិ យោគអភិវឌ្ឍន៍ទ្រង់ទ្រាយធំលើវិស័យគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងនៅវៀតណាម។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានឲ្យដឹងថា កូរ៉េ ខាងត្បូងនឹងផ្ដល់ជំនួយឥតសំណងក្នុងតម្លៃ ២០០ លានដុល្លារអាមេរិក ក្នុងដំណាក់ កាល ២០២៤-២០២៧ សម្រាប់វិស័យបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍ សុខាភិបាល ការអប់រំ ការផ្លាស់ប្តូរឌីជីថល... ជាពិសេសមានផែនការជួយឧបត្ថម្ភការ ស្រាវជ្រាវរួមរវាងប្រទេសទាំងពីរដោយមានតម្លៃ ៣០ លានដុល្លារក្នុងរយៈពេល ប្រហែល ១០ ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់ការផ្តោតទៅលើការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វៀតណាម៕


