![]() |
នៅក្នុងជំនួបដែលប្រព្រឹត្តទៅនាថ្ងៃទី ២០ ខែមិថុនា ភាគីទាំងពីរបានផ្លាស់ប្តូរនូវទស្សនៈស្តីពីបញ្ហាសន្តិសុខពិភពលោក ក្នុងតំបន់និងបញ្ហាអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ សំដៅបង្កើនការយល់ដឹងនិងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ភាគីទាំងពីរបានព្រមព្រៀងគ្នា ជំរុញផ្សព្វផ្សាយនូវកិច្ចសហប្រតិបត្តិការថ្មីមួយចំនួនដោយយោងទៅតាមសមត្ថភាពរបស់ភាគីនីមួយៗ ដូចជា សន្តិសុខបណ្តាញ ការផ្លាស់ប្តូរវប្បធម៌និងសិល្បៈកីឡា និងយោធាជាដើម។ ទាក់ទងនឹងយន្តការសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរព័ត៌មាន ការពិគ្រោះយោបល់លើវេទិកាពហុភាគី។ វៀតណាមបានអះអាង គាំទ្រកូរ៉េខាងត្បូង ចូលរួមក្នុងយន្តការសហប្រតិបត្តិការពហុភាគីប្រកបដោយការទទួលខុសត្រូវ។ ក្នុងពេលជាមួយគ្នានោះ ភាគីកូរ៉េខាងត្បូងបានសន្យាគាំទ្រវៀតណាមក្នុងការរៀបចំព្រឹត្តិការណ៍ការពារជាតិនិងយោធានៅឆ្នាំ ២០២០ ខណៈពេលដែលវៀតណាមទទួលដំណែងជាប្រធានអាស៊ាន៕

